លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ មកពី ២ ឃុំ គឺឃុំពាំងល្វា និងឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ៕